ក្រសួងពាណិជ្ជកម្មចិនពង្រឹងការបើកទូលាយដើម្បីលំនឹងទុនវិនិយោគពីបរទេស ក្រុមហ៊ុនទុនបរទេសជាច្រើនគ្រោងនឹងបង្កើនការវិនិយោគនៅក្នុងប្រទេសចិ

CRI, March 20, 2025
Size:

នៅថ្ងៃទី ១៦ ខែមីនា មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីលំនឹងទុនវិនិយោគពីបរទេសក្នុងឆ្នាំនេះនឹងផ្តោតលើវេទិកាមួយចំនួន ដូចជា តំបន់អភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកវិទ្យាថា្នក់ជាតិ តំបន់សាកល្បងចម្រុះថ្នាក់ជាតិគំរូសម្រាប់ពង្រីកការបើកទូលាយខាងឧស្សាហកម្មសេវាកម្ម និងតំបន់សាកល្បងពាណិជ្ជកម្មសេរីថ្នាក់ជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃវេទិកាទាំងនេះ។

ពេលថ្មីៗនេះ ការស្ទង់មតិដែលរៀបចំធ្វើដោយសភាពាណិជ្ជកម្មជប៉ុននៃប្រទេសចិនបានបង្ហាញថា ក្រុមហ៊ុនជាសមាជិកនៃសភានេះចំនួន ៥៨%  នឹងបង្កើន ឬរក្សាការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិននៅឆ្នាំនេះ។ ចំណែកឯសភាពាណិជ្ជកម្មអាមេរិកនៃប្រទេសចិនក៏បានចេញផ្សាយរបាយការណ៍បង្ហាញថា ក្រុមហ៊ុនអាមេរិកនៅចិនដែលទទួលបទសម្ភាសន៍ចំនួន ៥៣% គ្រោងនឹងបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិននៅឆ្នាំ ២០២៥ ។