គណៈប្រតិភូចិនអញ្ជើញចូលរួមសម័យប្រជុំលើកទី ៦៩ នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រីនៃអង្គការសហប្រជាជាតិ

CRI, March 17, 2025
Size:

កាលពីថ្ងៃទី ១០ ខែមីនា សម័យប្រជុំលើកទី ៦៩ នៃគណៈកម្មការស្តីពីស្ថានភាពស្ត្រីរបស់អង្គការសហប្រជាជាតិបានបើកធ្វើនៅទីស្នាក់ការអង្គការកណ្តាលសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ។ កិច្ចប្រជុំលើកនេះបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីប្រកាសប៉េកាំងនិងកម្មវិធីប្រតិបត្តិ។ លោកស្រី Huang Xiaowei អនុប្រធានគណៈកម្មាធិការកិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានដឹកនាំគណៈប្រតិភូចិនទៅចូលរួមកិច្ចប្រជុំ 

លោកស្រី Huang Xiaowei បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាច្រើន បូករួមទាំងការជជែកដេញដោលទូទៅ កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំនិងពិធីបដិសណ្ឋារកិច្ចរបស់ភាគីចិន ហើយបានជួបពិភាក្សាការងារជាមួយលោកស្រី Bahous អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជានាយកប្រតិបត្តិនៃកម្មវិធីស្ត្រីរបស់អង្គការសហប្រជាជាតិ ព្រមទាំងតំណាងមកពីប្រទេសជាច្រើន ដោយបានជម្រាបជូននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនៃបុព្វហេតុអភិវឌ្ឍន៍របស់ស្ត្រីចិនក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ក៏ដូចជាឆ្លើយតបយ៉ាងសកម្មចំពោះការរំពឹងទុករបស់ភាគីនានាចំពោះកិច្ចប្រជុំកំពូលស្តីពីស្ត្រីសកលដែលនឹងបើកធ្វើនៅទីក្រុងប៉េកាំងនាពេលខាងមុខនេះ