ថ្ងៃទី ១៣ ខែមីនា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវនៅទីក្រុងប៉េកាំង។
លោក Wang Yi បានថ្លែងថា លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវបានធ្វើកិច្ចជំនួបក្នុងអំឡុងពេលកិច្ចប្រជុំកំពូលBRICS ក្រុង Kazan កាលពីឆ្នាំមុន ដែលបានបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-ឡាវក្នុងយុគសម័យថ្មីឱ្យកាន់តែស៊ីជម្រៅ ។ ភាគីចិនមានឆន្ទៈរួមជាមួយភាគីឡាវ ប្រកាន់ខ្ជាប់នូវការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល ធ្វើការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់រវាងបក្សទាំងពីរនិងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគីនិងពហុភាគី ដើម្បីរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការស្តារឡើងវិញក្នុងតំបន់។
ជាការឆ្លើយតប លោក Thongsavanh Phomvihane បានចូលរួមអបអរសាទរចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនដែលបើកធ្វើដោយជោគជ័យនិងទទួលបានសមិទ្ធផលសំខាន់ៗ ។ លោកបានថ្លែងថា ភាគីឡាវគាំទ្រគោលនយោបាយចិនតែមួយយ៉ាងម៉ឺងម៉ាត់ មានឆន្ទៈរួមជាមួយភាគីចិនជុំវិញឱ្យការកសាងសហគមន៍រួមវាសនាឡាវ-ចិនវិវឌ្ឍរីកចម្រើនកាន់តែខ្លាំង៕