ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១១ខែមីនា មានអ្នកសារព័ត៌មានសួរថា គោលដៅរំពឹងទុកនៃកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះដែលលើកឡើងក្នុងរបាយការណ៍ការងាររដ្ឋាភិបាលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មតិជាតិនិងអន្តរជាតិ ។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលថយចុះ តើចិននឹងរួមចំណែកថ្មីដោយរបៀបណាចំពោះការអភិវឌ្ឍនៃពិភពលោក?
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការបើកទូលាយជាប្រភពកម្លាំងដ៏រស់រវើកនៃសេដ្ឋកិច្ចចិន ហើយក៏ជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់របស់ចិនចំពោះពិភពលោកផងដែរ ។ ដូចរបាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះបានលើកឡើងថា មិនថាបរិយាកាសខាងក្រៅមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចិននឹងប្រកាន់ខ្ជាប់ការបើកទូលាយចំពោះបរទេសដោយមិនងាករេ ពង្រីកការបើកទូលាយជាលក្ខណៈរបបដោយនឹងនរនិងពង្រីកការបើកទូលាយដោយម្ចាស់ការនិងការបើកទូលាយដោយឯកតោភាគីប្រកបដោយរបៀបរៀបរយ ។
លោកស្រី Mao Ning បានថ្លែងថា ចិននឹងបន្តបំពេញបន្ថែមកម្លាំងចលករដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីផ្តល់កម្លាំងគន្លឹះថ្មីសម្រាប់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោកទាំងមូល ៕