ឱកាសចិន ចែករំលែកជាមួយពិភពលោក! កិច្ចសន្ទនាសកលក្រោមប្រធានបទ “ ប្រទេសចិនក្នុងរដូវផ្ការីក ” បានបើកធ្វើសកម្មភាពពិសេសនៅក្រុងChicago អាមេរិក

CRI, March 13, 2025
Size:

 ថ្ងៃទី១០ ខែមីនា តាមម៉ោងក្នុងតំបន់   កិច្ចសន្ទនាសកលក្រោមប្រធានបទ “ ប្រទេសចិនក្នុងរដូវផ្ការីក៖  ឱកាសចិន ចែករំលែកជាមួយពិភពលោក ” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើសកម្មភាពពិសេសនៅក្រុងChicago អាមេរិក។ លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសអាមេរិកនិងចិនប្រហែលមួយរយនាក់បានចូលរួមកិច្ចសន្ទនានេះ  ដើម្បីផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីប្រធានបទដូចជា ឱកាសរបស់ពិភពលោកដែលបានមកពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។

 លោក Shen Haixiong បានលើកឡើងថា ក្នុងមហាសន្និបាតនៃសភាទាំងពីរនៃប្រទេសចិនឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping  បានបញ្ជាក់ថាចិននឹងបើកទូលាយកាន់តែខ្លាំងថែមទៀត។ គោលដៅកំណើនសេដ្ឋកិច្ចចិនដែលមានចំនួនប្រហែល៥%  បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកជាថ្មីម្តងទៀត។  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈចែករំលែកឱកាសអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មតាមបែបផែនចិនជាមួយមិត្តភក្តិពិភពលោក តាមរយៈឧត្តមភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយចម្រុះលំដាប់អន្តរជាតិនិងនវានុវត្តន៍បច្ចេកវិទ្យា។

 សូមបញ្ជាក់ថា កិច្ចសន្ទនានេះនឹងបន្តប្រារព្ធធ្វើនៅតំបន់ជាច្រើនទៀតដូចជាទ្វីបអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៊ីជាដើម៕