សហគមន៍អន្តរជាតិបានតាមដានមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន ចាប់អារម្មណ៍យ៉ាងខ្លាំងដល់កម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រទេសចិន

CRI, March 13, 2025
Size:

      ថ្ងៃទី១១ ខែមីនា មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនប្រចាំឆ្នាំ២០២៥នេះបានបញ្ចប់រៀបវារៈពិគ្រោះពិភាក្សាទាំងអស់និងបិទបញ្ចប់ដោយគាប់ប្រសើរតាមពេលកំណត់ ។

        ប៉ុន្មានថ្ងៃកន្លងមក  សហគមន៍អន្តរជាតិបានតាមដានមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន ចាប់អារម្មណ៍យ៉ាងខ្លាំងដល់ប្រធានបទមួយចំនួនដូចជា "កម្លាំងផលិតកម្មគុណភាពថ្មី"  “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ” "ពង្រីកការបើកទូលាយដោយកម្រិតខ្ពស់"  និងប្រធានបទថ្មីៗមួយចំនួនទៀត។ ឥស្សរជនអន្តរជាតិសម្គាល់ឃើញជាទូទៅថា  ប្រទេសចិនបានខិតខំអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺមានសារៈសំខាន់ណាស់  គេបានមើលឃើញកាន់តែច្បាស់ថាប្រទេសចិនសម្បូរទៅដោយកម្លាំងចលករ ប្រទេសចិនដែលយកចិត្តទុកដាក់ទាំងការអភិវឌ្ឍនៃបច្ចុប្បន្នកាលនិងអនាគតកាលដ៏វែងឆ្ងាយប្រាកដជានឹងដាក់បញ្ចូលទំនុកចិត្តកាន់តែច្រើនទៀតដល់ពិភពលោក៕