ឥស្សរជននៃប្រទេសអាស៊ីកណ្តាលជាច្រើនថ្លែងថា៖ការធ្វើទំនើបកម្មតាមបែបផែនចិនផ្តល់បទពិសោធន៍សំខាន់គួរឱ្យយកទៅសិក្សារៀនសូត្រ

CRI, March 12, 2025
Size:

 ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសអាស៊ីកណ្តាលបានតាមដានយ៉ាងដិតដល់ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលកំពុងបើកធ្វើ ។ ប៉ុន្មានថ្ងៃជាប់ៗមកនេះ ឥស្សរជននៃប្រទេសអាស៊ីកណ្តាលជាច្រើនបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងខ្លួនឯង ហើយបទពិសោធន៍ដ៏ជោគជ័យនៃការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់នូវការបំផុសគំនិតដ៏សំខាន់និងបទពិសោធន៍គួរឱ្យយកទៅសិក្សារៀនសូត្រសម្រាប់បណ្តាប្រទេសអាស៊ីកណ្តាលក្នុងការធ្វើទំនើបកម្មរៀងៗខ្លួន 

    ឥស្សរជននៃប្រទេសអាស៊ីកណ្តាលជាច្រើនបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះដែលចរន្តផ្ទុយពីការធ្វើសកលភាវូបនីយកម្មនិងឯកតោភាគីនិយមបានងើបឡើងវិញ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយផែនការចិនដែលចាត់ទុកគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ជាតំណាងបានផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ 

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបន្តជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ដែលទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងគ្រប់វិស័យ ដូចជាបញ្ញាសិប្បនិម្មិត ឧស្សាហកម្មបៃតងនិងសេដ្ឋកិច្ចឌីជីថលជាដើម ហើយបានចែករំលែកនូវផលិតផល បច្ចេកវិទ្យានិងបទពិសោធន៍ជាមួយបណ្តាប្រទេសអាស៊ីកណ្តាលតាមរយៈកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"