ក្នុងអំឡុងពេលរៀបចំធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខដូចជាបញ្ញាសិប្បនិម្មិតនិងការគណនាកង់ទិចជាដើមត្រូវបានពិភាក្សាយ៉ាងសកម្មជាបន្តបន្ទាប់ ។ ប្រព័ន្ធសារព័ត៌មាននៃប្រទេសជាច្រើនបានចេញផ្សាយអត្ថបទយល់ឃើញថា ចិនទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខជាច្រើន ។
ប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកបានផ្សាយដំណឹងឱ្យដឹងថា ចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាប្រទេសខ្លាំងក្លាខាងការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសម្រេចបាននូវការផ្តល់ស្នាដៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដ៏គ្រប់គ្រាន់ដល់ខ្លួនឯង ។ ការផ្សាយដំណឺងឱ្យដឹងថា ក្រុមហ៊ុន DeepSeek ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិនទទួលបានភាពជោគជ័យប្រកបដោយលក្ខណៈវាយទម្លុះ ។
ប្រព័ន្ធសារព័ត៌មានដូចជា កាសែត 《EL PAÍS》 របស់អេស្ប៉ាញនិងកាសែត 《la jornada》 របស់ម៉ិកស៊ិកជាដើមក៏នាំគ្នាចុះផ្សាយអត្ថបទថា ម៉ូដែលបញ្ញាសិប្បនិម្មិតរបស់ចិនបានប្រើប្រាស់បច្ចេកទេសជំនាញកម្រិតខ្ពស់ ហើយក៏អាចកាត់បមន្ថយតម្លៃដើមដោយមានប្រសិទ្ធភាព គឺជាកម្មវិធីដ៏ជឿនលឿនដែលមិនធ្លាប់មានក្នុងទីផ្សារគិតមកទល់បច្ចុប្បន្ននេះ ។
ប្រព័ន្ធសារព័ត៌មានបានសម្គាល់ឃើញជាទូទៅថា “ពាក្យថ្មីនៃមហាសន្និបាតនៃសភាទាំងពីរ”ក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត+ និងប្រព័ន្ធ ៦G ជាដើមបានតំណាងឱ្យការអបអរទទួលរបស់ចិនចំពោះយុគសម័យបច្ចេកវិទ្យាថ្មី ព្រមទាំងការប្តេជ្ញាចិត្តស្តីពីការពន្លឿនការអាប់ដេតឧស្សាហកម្មតាមរយៈបច្ចេកទេស ៕