មន្ត្រីការទូតចិនប្រចាំប្រទេសមីយ៉ានម៉ាចូលរួមពិធីបើកដំណើរ"មជ្ឈមណ្ឌលដាក់តាំងបង្ហាញ និងបណ្តុះបណ្តាលថាមពលពន្លឺព្រះអាទិត្យ" និង"មជ្ឈមណ្ឌលវិភាគសុវត្ថិភាពគ្រឿងបរិភោគ" ឡានឆាង-មេគង្គ

lmcchina.org, March 11, 2025
Size:

នៅថ្ងៃទី ៦ ខែមីនា ពិធីបើកដំណើរ "មជ្ឈមណ្ឌលដាក់តាំងបង្ហាញ និងបណ្តុះបណ្តាលថាមពលពន្លឺព្រះអាទិត្យ" និង"មជ្ឈមណ្ឌលវិភាគសុវត្ថិភាពគ្រឿងបរិភោគ" នៃគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅទីក្រុងយ៉ាងហ្គូន។ ឯកឧត្តម ចឹង ជឺហុង អគ្គទីប្រឹក្សានៃស្ថានទូតប្រទេសចិនប្រចាំប្រទេសមីយ៉ាន់ម៉ា ឯកឧត្តម អាង ជឺយ៉ា អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមីយ៉ាន់ម៉ា តំណាងមកពីខេត្តយ៉ាងហ្គូន និងមន្ត្រីការទូតមកពីប្រទេសទន្លេមេគង្គនានាប្រចាំប្រទេសមីយ៉ាន់ម៉ា សរុបជាង ១០០ នាក់ បានចូលរួមក្នុងពិធីនេះ។


ឯកឧត្តម ចឹង ជឺហុង បានថ្លែងថា សមត្ថភាពផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ photovoltaic របស់ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក ហើយប្រទេសចិនបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មពេញលេញនៃប្រព័ន្ធស្រាវជ្រាវនិងអភិវឌ្ឍន៍ និងផលិតកម្ម។ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពគ្រឿងបរិភោគ ហើយប្រព័ន្ធត្រួតពិនិត្យ និងការធ្វើតេស្ត៍ត្រូវបានកែលម្អឥតឈប់ឈរ។ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ប្រកាន់ខ្ជាប់នូវគោលការណ៍អភិវឌ្ឍន៍បៃតង ហើយប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍ផ្នែកបច្ចេកទេសក្នុងវិស័យពាក់ព័ន្ធជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសជាដៃគូផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

ឯកឧត្តម អាង ជឺយ៉ា បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ហើយបានបញ្ជាក់ថា "មជ្ឈមណ្ឌលដាក់តាំងបង្ហាញ និងបណ្តុះបណ្តាលថាមពលពន្លឺព្រះអាទិត្យ" គឺជាវេទិកាពហុមុខងារសម្រាប់ការផ្សព្វផ្សាយកម្មវិធីថាមពលពន្លឺព្រះអាទិត្យ ហើយ"មជ្ឈមណ្ឌលវិភាគសុវត្ថិភាពគ្រឿងបរិភោគ" មានសមត្ថភាពធ្វើការវិភាគ និងពិសោធន៍ចម្រុះ ដែលនឹងរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍដោយបៃតង និងការថែរក្សាសុវត្ថិភាពគ្រឿងបរិភោគរបស់ប្រទេសមីយ៉ាន់ម៉ា។

ក្រោយពីបានចូលរួមពីពិធីនេះ ភ្ញៀវមកពីភាគីនានាបានរួមគ្នាទៅទស្សនាមជ្ឈមណ្ឌលទាំងពីរ។