លោកWangYi៖កាទូតប្រមុខរដ្ឋរបស់ចិននឹងមានចំណុចលេចធ្លោថ្មីនៅឆ្នាំ២០២៥

CRI, March 10, 2025
Size:

    នៅព្រឹកថ្ងៃទី៧ ខែមីនា មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានរៀបចំសន្និសីទសារព័ត៌មាន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីបញ្ហាពាក់ព័ន្ធនឹង “គោលនយោបាយការទូតនិងទំនាក់ទំនងអន្តរជាតិរបស់ចិន

នៅពេលឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកWangYiបានថ្លែងថា ការទូតប្រមុខរដ្ឋ ជាទម្រង់កំពូលនៃការទូតរបស់ប្រទេសចិនដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់មួយសម្រាប់ប្រទេសចិននិងពិភពលោក ហើយការទូតប្រមុខរដ្ឋនឹងមានចំណុចលេចធ្លោថ្មី។ កាលពីខែមុន លោកប្រធានរដ្ឋចិន XiJinping បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីរដូវរងា ដែលជាការចាប់ផ្តើមនៃការទូតដែលចិនជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ ក្រៅពីនេះ យើងក៏នឹងធ្វើពិធីរំលឹកយ៉ាងឱឡារិកចំពោះខួបលើកទី៨០នៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ហើយនឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៃកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ។ ការទូតប្រមុខរដ្ឋរបស់ចិននឹងចារទំព័រថ្មីនៃការជួយគ្នានិងសម្រេចភាពជោគជ័យទៅវិញទៅមករវាងចិននិងពិភពលោក៕