នៅព្រឹក ថ្ងៃទី ៥ ខែមីនា មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមវត្តមានថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន មានដូចជាលោក Xi Jinping ជាដើម ។ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលជូនចំពោះអង្គមហាសន្និបាត ។
របាយការណ៍បានចង្អុលបង្ហាញថា និន្នាការអភិវឌ្ឍន៍ដោយស្ថិរភាពត្រូវបានពង្រឹងនិងបន្តរហូតដល់បច្ចុប្បន្ននេះ ។ ទំហំសេដ្ឋកិច្ចរបស់ចិនត្រូវបានពង្រីកជាលំដាប់ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនប្រចាំឆ្នាំ ២០២៤ មានចំនួន ១៣៤,៩ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥ ភាគរយ ៕