ថ្មីៗនេះ កិច្ចប្រជុំពេញអង្គលើកទី៦២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ(IPCC)បានបិទបញ្ចប់នៅទីក្រុង Hangzhouប្រទេសចិន ។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំលើកនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៣ខែមីនា ដោយលើកឡើងថា ប្រទេសចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតប្រព័ន្ធអភិបាលកិច្ចអាកាសធាតុសកលដែលប្រកបដោយភាពយុត្តិធម៌ សមហេតុផល និងសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏ដូចជាជំរុញប្រទេសសកលខាងត្បូងឱ្យរួមគ្នាសម្រេចបាននូវការស្តារនិងអភិវឌ្ឍឡើងវិញប្រកបដោយភាពបៃតងនិងកាបូនទាប។
លោកLin Jian បានថ្លែងថា "នៅលើផ្លូវអភិវឌ្ឍន៍ឆ្ពោះទៅរកការធ្វើបរិវត្តកម្មបៃតង ជានិច្ចកាល ប្រទេសចិនតែងតែជា"អ្នករួមដំណើរ" ជាមួយបណ្តាប្រទេសសកលខាងត្បូង ប្រទេសចិនបានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិស្តីពីការផ្តល់សញ្ញាព្រមានទុកជាមុនអំពីឧតុនិយម ចែករំលែកទិន្នន័យស្ទង់ពិនិត្យជាមួយប្រទេសនិងតំបន់ចំនួន១៣២ជុំវិញពិភពលោក រួមគ្នាអភិវឌ្ឍប្រព័ន្ធប្រកាសអាសន្នជាមួយប្រទេសប៉ាគីស្ថាន អេត្យូពី និងប្រទេសដទៃទៀត ព្រមទាំងចែករំលែកបទពិសោធនិងផែនការរបស់ប្រទេសចិន៕