មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីនៃភាពវៃឆ្លាតសិប្បនិមិ្មតចិន-ឡាវនឹងបង្កើតឡើងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

CRI, March 5, 2025
Size:

ថ្ងៃទី ២៣ ខែកុម្ភៈ ពិធីចុះហត្ថលេខាស្តីពីការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មីនៃភាពវៃឆ្លាតសិប្បនិមិ្មតចិន-ឡាវ ដែលសហការកសាងឡើងដោយភូមិភាគស្វយ័តជនជាតិZhuang ក្វាងស៊ី ប្រទេសចិននិងប្រទេសឡាវ បានប្រារព្ធធ្វើនៅទីក្រុងវៀងចន្ទន៍  ប្រទេសឡាវ។ នេះជាវេទិកាសហប្រតិបត្តិការភាពវៃឆ្លាតសិប្បនិមិ្មតដំបូងគេដែលបានចុះហត្ថលេខាដោយប្រទេសចិន និងប្រទេសអាស៊ាន។ ភាគីទាំងពីរលើកកម្ពស់ជាប្រព័ន្ធនូវសមត្ថភាពជាមូលដ្ឋានរបស់ប្រទេសឡាវក្នុងយុគសម័យឆ្លាតវៃ និងជំរុញដល់ការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសឡាវតាមរយៈការរួមគ្នាកសាងមជ្ឈមណ្ឌលនេះ៕