ការអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិរបស់ចិនពោរពេញទៅដោយកម្លាំងរស់រវើក

CRI, March 5, 2025
Size:

អ្នកយកព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មាននៃក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិកាលពីថ្ងៃទី ២៨ ខែកុម្ភៈថា នៅក្នុងខែមករាឆ្នាំ ២០២៥ ចំនួនសរុបនៃវិញ្ញាបនបត្រគ្រប់ប្រភេទដែលចេញដោយប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តជាតិនៅទូទាំងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។

នៅខែមករា ឆ្នាំ ២០២៥ ប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តជាតិនៅទូទាំងប្រទេសចិនបានចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ATA Carnet និងវិញ្ញាបនបត្រពាណិជ្ជកម្មជាដើមសរុបចំនួន ៧៧៧៧០០ច្បាប់ បានកើនឡើង ២៥,៤២បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញអនុគ្រោះពន្ធនៃប្រព័ន្ធជំរុញពាណិជ្ជកម្មអន្តជាតិនៅទូទាំងប្រទេសចិនមានតម្លៃ ៩២០៨ លានដុល្លារអាមេរិក កើនឡើង ៤៨,៩៤បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ចំណែកឯវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ RCEP មានតម្លៃ ៨៧២ លានដុល្លារអាមេរិក កើនឡើង ៥០,៥១បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ។

លោក Yang Fan អ្នកនាំពាក្យក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានថ្លែងថា ទិន្នន័យទាំងនេះបានឆ្លុះបញ្ចាំងពីនិន្នាការអភិវឌ្ឍន៍វិជ្ជមាននៅដើមឆ្នាំថ្មី ដែលអង្គភាពពាណិជ្ជកម្មអន្តរជាតិជាច្រើនមានជំនឿចិត្តនិងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនាពេលអនាគត។ វាក៏បង្ហាញផងដែរថា គោលនយោបាយរបស់ RCEP បានបញ្ចេញភាគលាភជាបន្តបន្ទាប់ ដែលបានបំពេញបន្ថែមកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអន្តជាតិរបស់ប្រទេសចិនឥតឈប់ឈរ៕