ប្រទេសចិននឹងខិតខំធ្វើជា “ប្រទេសធំបែបកម្លាំងចលករ” ដែលនឹងបំពេញបន្ថែមស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោក

CRI, March 4, 2025
Size:

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៧ ខែកុម្ភៈ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិននឹងខិតខំធ្វើជា "ប្រទេសធំបែបកម្លាំងចលករ" ដែលនឹងបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃពិភពលោក។

លោក Lin Jian បានលើកឡើងថា ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នករក្សាស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ចិនបានរួមចំណែកប្រចាំឆ្នាំជាមធ្យមប្រហែល ៣០%ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេស និងតំបន់ជាង ១៥០ ជាប្រទេសមានពាណិជ្ជកម្មទំនិញធំបំផុតរបស់ពិភពលោក និងជាប្រទេសនាំចូលទំនិញធំទី២នៅលើពិភពលោករយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាកម្លាំងមិនអាចខ្វះបានក្នុងការរក្សាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ។ ប្រទេសចិនផ្តួចផ្តើមឱ្យមានសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន ប្រកាន់ខ្ជាប់ការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងចែករំលែកសមិទ្ធផលជាមួយប្រទេសទាំងអស់ ដែលមានការចូលរួម និងទទួលបានផលប្រយោជន៍ស្មើគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពន្លឿនការអភិវឌ្ឍផលិតកម្មគុណភាពថ្មី ដើម្បីជំរុញសេដ្ឋកិច្ចចិនឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងបំពេញបន្ថែមកម្លាំងចលករសម្រាប់ការធ្វើបរិវត្តកម្មនិងបច្ចុប្បន្នកម្មសេដ្ឋកិច្ចពិភពលោក៕