អ្នកយកព័ត៌មានទទួលបានដំណឹងថា កាលពីថ្ងៃទី ២៦ ខែកុម្ភៈ គម្រោងសាងសង់បណ្តាញអគ្គិសនី៥០០គីឡូវ៉ុលរវាងចិន-ឡាវ បានចាប់ដំណើរការសាងសង់ជាផ្លូវការ ។ បន្ទាប់ពីបញ្ចប់ការសាងសង់ វានឹងអាចបញ្ជូនថាមពលអគ្គិសនីស្អាត ៣ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
ការផ្សាយដំណឹងនេះបានឲ្យដឹងទៀតថា ខ្សែបញ្ជូនអគ្គិសនីនៃគម្រោងនេះមានប្រវែងសរុប ១៨៣,៥ គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីខេត្តUdomxai ប្រទេសឡាវ ភ្ជាប់ទៅដល់ខេត្តយូណាន ប្រទេសចិន ។ គម្រោងនេះចែកជាពីរគម្រោង គឺផ្នែកឡាវ និងចិន ខ្សែបញ្ជូនអគ្គិសនីនៅក្នុងប្រទេសឡាវមានប្រវែងប្រហែល ៣៥,៥ គីឡូម៉ែត្រ ហើយនៅក្នុងប្រទេសចិនមានប្រវែងប្រហែល ១៤៨ គីឡូម៉ែត្រ។ គម្រោងនេះក៏នឹងសាងសង់ស្ថានីយបំលែងអគ្គិសនី៥០០ គីឡូវ៉ុលមួយទៀតផងដែរ ។
តាមការប៉ាន់ប្រមាណ គម្រោងនេះនឹងបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦។ បន្ទាប់ពីដាក់ឱ្យដំណើរការ សមត្ថភាពបំពេញបន្ថែមថាមពលអគ្គិសនីទៅវិញទៅមករវាងចិន និងឡាវ នឹងឡើងដល់ ១,៥ លានគីឡូវ៉ាត់ ហើយនឹងបញ្ជូនថាមពលអគ្គីសនីស្អាតបាន ៣ ពាន់លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ។