ក្រសួងការពារជាតិចិនឆ្លើយតបសំណួរអំពីទំនាក់ទំនងរវាងចិននិងកម្ពុជាថា ទំនាក់ទំនង យោធានៃប្រទេសទាំងពីរមានភាពរឹងមាំមិនអាចបំបែកបាន

CRI, March 3, 2025
Size:

រសៀលថ្ងៃទី២៧ខែកុម្ភៈ ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំលោក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាន។

អ្នកសារព័ត៌មានបានលើកសំណួរថា ពេលថ្មីៗនេះ មានប្រព័ន្ធផ្សព្វផ្សាយឯកជនមួយចំនួនផ្សព្វផ្សាយមិនល្អពីទំនាក់ទំនងរវាងចិននិងកម្ពុជា តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះហើយឆ្នាំនេះយោធាចិននិងកម្ពុជានឹងមានការប្រាស្រ័យទាក់ទងអ្វីខ្លះ?

លោក Wu Qian បានថ្លែងថា ការលើកឡើងទាំងនេះប្រាសចាកពីការពិតទាំងស្រុង គឺជាពាក្យចរចាមអារ៉ាមសុទ្ធសាធ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មន្រ្តីជាន់ខ្ពស់នៃយោធាទាំងពីរមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានាទទួលបានសមិទ្ធផលយ៉ាងច្រើន យើងបានរៀបចំធ្វើដោយជោគជ័យនូវសមយុទ្ធយោធារួមឈ្មោះ “នាគមាស”និងសមយុទ្ធយោធារួមឈ្មោះ”ទេវតាសន្តិភាព” ចំនួន៦លើក បានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់ក្នុងវិស័យដូចជាគ្រឹសស្ថានអប់រំ ការបោះសម្អាតមីន និងសារព័ត៌មានជាដើម  ជំហានក្រោយ យោធាចិននឹងធ្វើការជាមួយភាគីកម្ពុជាដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញឱ្យទំនាក់ទំនងយោធានៃប្រទេសទាំងពីរឈរឡើងដល់កម្រិតថ្មីនិងទទួលបានការអភិវឌ្ឍថ្មីឥតឈប់ឈរ៕