អ្នកយកព័ត៌មានបានទទួលដំណឹងពីអគ្គរដ្ឋបាលគយចិននៅថ្ងៃទី២៦ ខែកុម្ភៈឱ្យដឹងថា នាពេលថ្មីៗនេះ អគ្គរដ្ឋបាលគយចិន រដ្ឋបាលជាតិអន្តោប្រវេសន៍ចិន និងរដ្ឋបាលជាតិអាកាសចរណ៍ស៊ីវិលចិនបានចេញផ្សាយ "សេចក្តីជូនដំណឹងស្តីពីវិធានការមួយចំនួន សម្រាប់បន្តជំរុញការផ្តល់ភាពងាយស្រួលដល់ការចេញ-ចូលច្រកព្រំដែនតាមផ្លូវអាកាស"។ សេចក្តីជូនដំណឹងនេះលើកឡើងនូវវិធានការមួយចំនួន ដូចជាការពង្រឹងការធានាសេវាគយនៅតាមច្រកចេញ-ចូលព្រំដែនធំៗតាមផ្លូវអាកាស បង្កើនប្រសិទ្ធភាពចេញ-ចូលច្រកព្រំដែនសម្រាប់ទំនិញពិសេស ពន្លឿនការអភិវឌ្ឍនៃធុរកិច្ចអេឡិចត្រូនិកឆ្លងព្រំដែនក្នុងការដឹកជញ្ជូនតាមផ្លូវអាកាស និងគាំទ្រការកសាងមជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិជាដើម ដើម្បីជំរុញការអភិវឌ្ឍនៃការដឹកអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសអន្តរជាតិ ផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរទៅមក ព្រមទាំងបម្រើដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការបើកចំហដោយកម្រិតខ្ពស់របស់ប្រទេសចិន៕