រដ្ឋាភិបាលថៃបានបើកធ្វើសន្និសីទគណៈរដ្ឋមន្រ្តីដើម្បីពិគ្រោះពិភាក្សាថែមមួយកម្រិតទៀតចំពោះវិធានការបង្ក្រាបករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍កាលពីថ្ងៃទី២៥ខែកុម្ភៈ ។នៅក្នុងសន្និសីទសាព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោកស្រីPaetongtarn នាយករដ្ឋមន្រ្តីថៃបានថ្លែងថា រដ្ឋាភិបាលថៃយកចិត្តទុកដាក់ខ្ពស់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ប្រកាន់ខ្ជាប់នូវអាកប្បកិរិយា “មិនបញ្ឈប់ជារៀងរហូត” ។ ហើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនថែមមួយកម្រិតទៀត លោកស្រីPaetongtarn នឹងធ្វើដំណើរទៅខេត្តSa Kaeo ស្ថិតនៅភាគខាងកើតប្រទេសថៃនៅថ្ងៃទី២៨ខាងមុខនេះដើម្បីចុះត្រួតពិនិត្យជាក់ស្តែងចំពោះបញ្ហាឆបោកតាមប្រព័ន្ធទូរគមនាគមន៍ក្នុងតំបន់ ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញយុទ្ធនាការរួមគ្នាវាយបង្រ្កាបបទល្មើស។
គួរបញ្ជាក់ថា នៅដើមខែមីនា ប្រទេសថៃនឹងធ្វើកិច្ចជំនួបពិភាក្សាត្រីភាគីជាមួយចិននិងមីយ៉ាន់ម៉ា ដើម្បីពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅអំពីយុទ្ធនាការរួមគ្នាបង្ក្រាបករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍៕