ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់កសិករចិនក្នុងឆ្នាំ២០២៤ឡើងដល់ចំនួន២៣១១៩ប្រាក់យាន់ចិន ការងារកសិកម្ម ជនបទនិងកសិករទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ

CRI, February 27, 2025
Size:

រសៀលថ្ងៃទី២៤ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញពីស្ថានការណ៍ពាក់ព័ន្ធនៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជនបទថែមមួយកម្រិតទៀតនិងការជំរុញយ៉ាងប្រាកដប្រជានូវការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ។ រយៈពេល១ឆ្នាំកន្លងមក ក្រោមការដឹកនាំយ៉ាងមុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល  ការងារកសិកម្ម ជនបទនិងកសិករទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ។

ទី១  ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗមានកំណើនដោយនឹងនរ។ ទិន្នផលស្បៀងពេញមួយឆ្នាំបានបង្កើតកំណត់ត្រាថ្មីដោយលើសពីចំនួន០,៧ទី្រលានគីឡូក្រាម។

ទី២ សមិទ្ធផលលុបបំបាត់ភាពក្រីក្រត្រូវបានពង្រឹងនិងពង្រីកថែមទៀត។ កំណើនប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់កសិករដែលចេញផុតពីភាពក្រីក្រខ្ពស់ជាងកម្រិតជាមធ្យមនៅទូទាំងប្រទេសចិន 

ទី៣ ប្រាក់ចំណូលកសិកររក្សាកំណើនយ៉ាងលឿនបង្គួរឆ្នាំ២០២៤  ប្រាក់ចំណូលដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅជនបទបានកើនដល់ចំនួន២៣១១៩យាន់ប្រាក់ចិន។

ទី៤ ការកសាងទីតំបន់ដែលគួរចង់រស់នៅ និងធ្វើការនិងការកសាងជនបទដ៏ស្រស់ស្អាតបានជំរុញយ៉ាងប្រាកដប្រជា ផ្លូវថ្នល់ជនបទដែលសាងសង់ថ្មីនិងជួសជុលឡើងវិញមានប្រវែង១សែន៣ម៉ឺនគីឡូម៉ែត្រ អត្រាមានទឹកស្អាតប្រើប្រាស់នៅជនបទឡើងដល់៩៤% អត្រាគ្រប់ដណ្តប់នៃសេវាបញើអីវ៉ាន់រហ័សតាមភូមិនិងជនបទមានចំនួនលើសពី៩៥%។

ទី៥ សង្គមនៅជនបទមានភាពសុខដុមរមនា៕