អ្នកសារព័ត៌មានបានយកដំណឹងពីសន្និសីទសារព័ត៌មានអំពីនិន្នាការដំណើរការនៃសេដ្ឋកិច្ចឧស្សាហកម្មគ្រឿងយន្តនៅឆ្នាំ២០២៤ឱ្យដឹងថា តម្លៃបន្ថែមនៃឧស្សាហកម្មគ្រឿងយន្តលើសពីទំហំកំណត់ក្នុង២០២៤បានកើនឡើង៦.០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ខ្ពស់ជាងឧស្សាហកម្មទូទាំងប្រទេស០.២%។សហគមន៍ឧស្សាហកម្មគ្រឿយន្តចិនបានសម្គាល់ថា ដំណើរការនៃសេដ្ឋកិច្ចឧស្សាហកម្មគ្រឿងយន្តនៅឆ្នាំ២០២៥មានសង្ឃឹមបន្តរក្សានិន្នការអភិវឌ្ឍន៍ដែលមានការរីកចម្រើនក្នុងស្ថិរភាព អត្រាកំណើននៃសូចនាករសេដ្ឋកិច្ចសំខាន់ៗប្រហែលជា៥.៥%តាមការប៉ាន់ប្រមាណ។
លោកLuo Junjieអនុប្រធានប្រតិបត្តិនៃសហគមន៍ឧស្សាហកម្មគ្រឿងយន្តចិនបានលើកឡើងថា ឆ្នាំ២០២៤ ក្រោមការជំរុញដោយគោលនយោបាយស្តីពីការជំនួសឧបករណ៍ខ្នាតធំនិងប្ដូរទំនិញប្រើប្រាស់ចាស់ទៅជាថ្មី ដំណើរការនៃឧស្សាហកម្មគ្រឿងយន្តមានស្ថិរភាពជាទូទៅ ការអភិវឌ្ឍដោយគុណភាពខ្ពស់បានត្រូវជំរុញជាលំដាប់លំដោយ៕