កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសG20អំពាវនាវធ្វើឱ្យធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល

CRI, February 26, 2025
Size:

ថ្ងៃទី២១ ខែកុម្ភៈ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសG20បានបញ្ចប់នៅក្រុងJohannesburg អាហ្វ្រិកខាងត្បូង។កិច្ចប្រជុំនេះបានអំពាវនាវឱ្យប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល។

លោកRamaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំថា ការបើកធ្វើកិច្ចប្រជុំកំពូលក្រុមប្រទេសG20នៅអាហ្វ្រិក នេះបានបង្ហាញពីភាពចាំបាច់ដែលស្តាប់សំឡេងរបស់អាហ្វ្រិកលើបញ្ហាសកលគន្លឹះ ដូចជាការអភិវឌ្ឍដោយនិរន្តរភាព សេដ្ឋកិច្ចឌីជីថលនិងធ្វើបរិវត្តកម្មថាមពលបៃតងជាដើម។

អាហ្វ្រិកខាងត្បូងបានចាត់ទុក “សមគ្គីភាព សមភាពនិងចីរភាព”ជាប្រធានបទនៃ

របៀវារៈក្នុងអំឡុងពេលកាន់មុខតំណែងជាប្រទេសប្រធានផ្លាស់វេន។កិច្ចប្រជុំបានសម្គាល់ឃើញថា ការខ្វែងគំនិតផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងពង្រីកជាបន្តបន្ទាប់បានជំរុញបរិយាកាសនៃការមិនទុកចិត្ត ហើយមានលទ្ធភាពបំផ្លាញវឌ្ឍនភាពផ្នែកបញ្ហាប្រឈមសកលជាបន្ទាប់ ដូចជាឆ្លើយតបនឹងភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ ការរីកសាយនុភាពនៃអាវុធនុយក្លេអ៊ែរនិងការប៉ះទង្គិចប្រដាប់អាវុធជាដើម។ភាគីនានាត្រូវតែចាត់ប្រតិបត្តិការជាបន្ទាន់ ដើម្បីពន្លឿនជំរុញការសម្រេចបានូវគោលដៅអភិវឌ្ឍន៍ជានិរន្តភាព៕