ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះហត្ថលេខាលើបទបញ្ជា ដាក់ឱ្យប្រើប្រាស់នូវបទប្បញ្ញត្តិរួមដែលធ្វើវិសោធនកម្មថ្មី រួមមាន«បទប្បញ្ញត្តិស្តីពីកិច្ចការផ្ទៃក្នុងនៃកងទ័ពរំដោះប្រជាជនចិន» «បទប្បញ្ញត្តិស្តីពីវិន័យកងទ័ពរំដោះប្រជាជនចិន»និង«បទប្បញ្ញត្តិស្តីពីផែនទ័ពកងទ័ពរំដោះប្រជាជនចិន»ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥ខាងមុខនេះ។
បទប្បញ្ញត្តិរួមដែលធ្វើវិសោធនកម្មថ្មីគឺចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាទិសដៅណែនាំ អនុវត្តដោយស៊ីជម្រៅនូវគំនិតដែលកសាងកងទ័ពខ្លាំងពូកែរបស់លោក Xi Jinping និងគោលដៅយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់បក្សដែលកសាងទ័ពខ្លាំងក្នុងយុគសម័យថ្មីនិងកសាងកងទ័ពទាំងមូលក្លាយទៅជាកងទ័ពនាំមុខគេលើពិភពលោក ផ្តោតលើការត្រៀមប្រយុទ្ធ ឆ្លើយតបនឹងតម្រូវការរបស់កងទ័ព ធ្វើការច្នៃប្រឌិតថ្មីនិងកែលំអកិច្ចការផ្ទៃក្នុងនៃកងទ័ព អនុវត្តវិន័យយ៉ាងម៉ឺងមាត់និងបទបញ្ជាផ្ទៃក្នុងនៃជីវភាពរស់នៅ ជាបទប្បញ្ញត្តិមូលដ្ឋានដែលកសាងកងទ័ពស្ដង់ដារក្នុងយុគសម័យថ្មីនិងជាក្រមប្រតិបត្តិដែលយោធិនទាំងអស់ត្រូវគោរព៕