វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយជិតខាង ឡានឆាង-មេគង្គ ត្រូវបានបង្កើតឡើងនៅទីក្រុងប៉េកាំង

lmcchina.org, February 25, 2025
Size:

នៅថ្ងៃទី ២១ ខែកុម្ភៈ វេទិកាស្តីពីការផ្សព្វផ្សាជិតខាង ឡានឆាង-មេគង្គ លើកដំបូង និងពិធីបង្កើតវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយជិតខាង ឡានឆាង-មេគង្គ ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។

វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយជិតខាង ឡានឆាង-មេគង្គ ត្រូវបានផ្តួចផ្តើមដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានភាសាបរទេសប្រទេសចិន មហាវិទ្យាល័យព័ត៌មាន និងផ្សព្វផ្សាយនៃសាកលវិទ្យាល័យប៉េកាំង និងមជ្ឈមណ្ឌលស្រាវជ្រាវការផ្សព្វផ្សាយជិតខាងនៃសាកលវិទ្យាល័យប៉េកាំង។ ដោយពឹងផ្អែកលើធនធានស្រាវជ្រាវវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ និងសហការជាមួយប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ធនាគារខួររក្បាល និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ យើងនឹងខិតខំប្រឹងប្រែងដើម្បីកសាងវេទិកាកម្រិតខ្ពស់សម្រាប់ការស្រាវជ្រាវការផ្សព្វផ្សាយនៅក្នុងតំបន់ឡានឆាង-មេគង្គ និងផ្តល់ការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

នៅថ្ងៃដដែលនោះ វេទិកាស្តីពីការផ្សព្វផ្សាយជិតខាង ឡានឆាង-មេគង្គ លើកទី ១ ក៏ត្រូវបានប្រារព្ធឡើងផងដែរ។ តំណាងដែលមកពីស្ថាប័នរដ្ឋាភិបាល ធនាគារខួរក្បាល សមាគមឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងសហគ្រាសចិន ព្រមទាំងអ្នកជំនាញមកពីប្រទេសជិតខាងដូចជាកម្ពុជា បានចូលរួមវេទិកានេះ ដើម្បីពិគ្រោះពិភាក្សាអំពីការផ្លាស់ប្តូរថ្មីនៃបរិស្ថានផ្សព្វផ្សាយតំបន់ទន្លេឡានឆាង-មេគង្គ ការលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការលំបាក និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍការផ្សព្វផ្សាយជិតខាង ព្រមទាំងការបង្កើតរូបភាពឡានឆាង-មេគង្គក្នុងមតិសាធារណៈជាដើម។ អង្គវេទិកាក៏បានពិភាក្សាផងដែរអំពីការកំណត់មុខងារ និងគំរូប្រតិបត្តិការរបស់វិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយជិតខាង ឡានឆាង-មេគង្គ ដោយផ្តល់ជាគំនិតសម្រាប់ការអភិវឌ្ឍនៃវិទ្យាស្ថាននាពេលអនាគត។