ក្រសួងការបរទេសចិន៖ បង្ក្រាបយ៉ាងមុតមាំលើបទល្មើសល្បែងស៊ីសងនិងឆបោកតាមអនឡាញ គឺជាជម្រើសដ៏ចាំបាច់សម្រាប់ការគាំពារផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់

CRI, February 25, 2025
Size:

     ថ្ងៃទី ២០ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មានក្នុងសន្និសីទជាប្រចាំថា ប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតនឹងបទល្មើសល្បែងស៊ីសងនិងឆបោកតាមអនឡាញ គឺជាការ បង្ហាញយ៉ាងប្រាកដប្រជានៃការអនុវត្តគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូល ហើយក៏ជាជម្រើសដ៏ចាំបាច់សម្រាប់គាំពារផលប្រយោជន៍រួមរបស់ប្រទេសក្នុង តំបន់ផងដែរ ដែលសមស្របនឹងការរំពឹងទុករួមរបស់ប្រជាជននៃប្រទេសនានា។ ប្រទេសចិនបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការពហុភាគីនិងទ្វេភាគីជាមួយប្រទសថៃ មីយ៉ាន់ម៉ានិងប្រទេសផ្សេងទៀត ដើម្បីគាំពារសុវត្ថិភាពអាយុជីវិតនិង ទ្រពសម្បត្តិរបស់ប្រជាជននិងសណ្តាប់ធ្នាប់ជាប្រក្រតីនៃការប្រាស្រ័យទាក់ទងគ្នារវាងប្រទេសក្នុងតំបន់៕