ថ្ងៃទី ២០ ខែកុម្ភៈ លោក WangYi បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនៃក្រុម ប្រទេស G20 នៅក្រុងចូហានណេសបឺកប្រទេសអាហ្វ្រិកខាងត្បូង។
លោកបានលើកឡើងសំណើរបស់ភាគីចិនស្តីពីការពួតដៃគ្នាបង្កើតពិភពលោកកាន់តែមានសន្តិសុខមួយ ពោលគឺធ្វើជាអ្នកការពារនៃសន្តិភាពសកល ស្ថាបនិក នៃសន្តិសុខទូទៅ និងអ្នកគាំពារពហុភាគីនិយម។
ទាក់ទិននឹងវិប្បត្តិអ៊ុយក្រែន លោក WangYi បានលើកឡើងថា ពេលថ្មីៗកន្លង ទៅនេះ សម្លេងអំពាវនាវឱ្យមានការចរចាសន្តិភាពបានកើនឡើងឥតឈប់ឈរ បង្អួចនៃសន្តិភាពកំពុងត្រូវបានបើក។ ជានិច្ចកាល ប្រទេសចិនបានសម្រប សម្រួលឱ្យធ្វើការចរចាសន្តិភាពអនុលោមតាមចំណុចគួរតែធ្វើចំនួន ៤ ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping។ ភាគីចិនគាំទ្រចំពោះរាល់កិច្ច ខិតខំប្រឹងប្រែងដើម្បីសន្តិភាពទាំងអស់ ក្នុងនោះបូករួមទាំងគំនិតឯកភាពរួមដែលអាមេរិកនិងរុស្ស៊ីបានឈានដល់នាពេលកន្លងទៅនេះ។
អំពីស្ថានការណ៍តំបន់មជ្ឈិមបូព៌ា លោក WangYi ថ្លែងថា កិច្ចព្រមព្រៀងឈប់ បាញ់គ្នានៅតំបន់ហ្កាហ្សាចាំបាច់ត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពជាបន្តបន្ទាប់៕