រដ្ឋសភាវៀតណាមអនុម័តការវិនិយោគលើគម្រោងផ្លូវដែក Lao Cai-Hanoi-Hai Phong

CRI, February 24, 2025
Size:

ថ្ងៃទី ១៩ រដ្ឋសភាវៀតណាមបានអនុម័តគម្រោងសាងសង់ផ្លូវដែកតម្លៃ ៨ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកផ្លូវដែកពីភាគខាងជើងវៀតណាមទៅកាន់ព្រំដែនចិន-វៀតណាមដែលនឹងជំរុញការតភ្ជាប់និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ 

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៩ ខែកុម្ភៈថា ចាប់តាំងពីឆ្នាំមុនមក ប្រទេសចិន និងវៀតណាមបានផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់ការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាច្រើនដង ហើយបានយល់ព្រមបង្កើនល្បឿនការងារផ្លូវដែកតភ្ជាប់ពី Hekou ប្រទេសចិនទៅកាន់ Lao Cai ប្រទេសវៀតណាម