នាយករដ្ឋមន្ត្រីថៃ៖ការបង្រ្កាបបទល្មើសឆបោកតាមអនឡាញទទួលបានសមិទ្ធផល នឹងបន្តប្រយុទ្ធប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន

CRI, February 24, 2025
Size:

ថ្ងៃទី១៩ខែកុម្ភៈ លោកស្រី Paetongtarn  Shinawatra នាយករដ្ឋមន្ត្រីថៃបានថ្លែងថា វិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ដើម្បីប្រយុទ្ធប្រឆាំងនិងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ទទួលបានលទ្ធផលជាទីមោទនៈ ភាគីថៃនឹងបន្តប្រយុទ្ធប្រឆាំងនិងបង្រ្កាបលើឧក្រិដ្ឋកម្មឆ្លងដែន។

លោស្រីបានបន្តថា ពេលថ្មីៗចុងក្រោយនេះ ដ្ឋាភិបាលថៃបានកាត់ផ្តាច់ប្រព័ន្ធភ្លើង សេវាអ៊ីនធឺណែតនិងប្រេងឥន្ធនៈនៅតាមតំបន់ដែលជាទីតាំងនៃក្រុមឆបោកតាមអ៊ីនធឺណែតនៅតាមព្រំដែនថៃនិងមីយ៉ានម៉ា។បុគ្គលិកពាក់ព័ន្ធប្រហែលចំនួន៧ពាន់នាក់នៅអគារឆបោកតាមអនឡាញនៅតំបន់ពាក់ព័ន្ធប្រទេសមីយ៉ានម៉ាកំពុងរង់ចាំបញ្ជូនទៅប្រទេសកំណើតវិញ សកម្មភាពពាក់ព័ន្ធទទួលបានប្រសិទ្ធភាពយ៉ាងខ្លាំង៕