ក្រសួងការបរទេសចិន៖ប្រទេសចិននិងអាស៊ានតែងតែជាកម្លាំងគន្លឹះសម្រាប់គាំពាសន្តិភាពអាស៊ីប៉ាស៊ីហ្វិកនិងជំរុញការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក

CRI, February 21, 2025
Size:

ថ្ងៃទី១៩ ខែកុម្ភៈ លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន គំនិតសហគមន៍រួមវាសនារវាងចិន-អាស៊ានបានដក់ជាប់ដួងចិត្តរបស់ប្រជាជន។ជានិច្ចកាល ប្រទេសចិននិងអាស៊ានជាកម្លាំងគន្លឹះសម្រាប់គាំពារសន្តិភាពអាស៊ីប៉ាស៊ីហ្វិកនិងជំរុញការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ភាគីចិនគាំទ្រម៉ាឡេស៊ីទទួលបន្ទុកជាប្រទេសប្រធានបន្តវេនអាស៊ាន។

    លោកGuo Jiakunបន្តទៀតថា ភាគីចិនតែងតែប្រកាន់ខ្ជាប់ដោះស្រាយបញ្ហាវិវាទពាក់ព័ន្ធតាមរយៈការចរចាជាមួយប្រទេសសាមីផ្ទាល់ រីករាយរួមជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង៕