លោក Wang Yi អធិប្បាយពីមតិរបស់ភាគីចិនស្តីពីធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល

CRI, February 21, 2025
Size:

      ថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពីមតិរបស់ភាគីចិនស្តីពីធ្វើឱ្យសុក្រឹតភាពនូវអភិបាលកិច្ចសកលក្នុងពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។

     លោក Wang Yi បានថ្លែងថា ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនស្តារអាសនៈស្របច្បាប់ក្នុងអង្គការសហប្រជាជាតិមក យើងបានរួមចំណែករបស់ប្រទេសចិនសម្រាប់អភិបាលកិច្ចសកលឥតឈប់ឈរ។ គំនិតទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping គឺជាផែនការចិនសម្រាប់ធ្វើឱ្យប្រសើរឡើងនិងកំណែទម្រង់អភិបាលកិច្ចសកល។

     លោក Wang Yi បន្តថា យើងស្វែងរកអភិបាលសកលដែលប្រកបដោយសុខសន្តិភាព យើងជំរុញអភិបាលកិច្ចសកលដែលអភិវឌ្ឍរួមគ្នា យើងផ្តួចផ្តើមនូវអភិបាលកិច្ចសកលដែលប្រកបដោយភាព បើកចំហនិងបរិយាប័ន្ន យើងអនុវត្តនូវអភិបាលកិច្ចសកលដែលសហការគ្នាដោយពហុភាគី។ ក្នុងនាមជារដ្ឋសមាជិកជាស្ថាបនិកនៃអង្គការសហប្រជាជាតិ ប្រទេសចិនបាននាំមុខអនុវត្តនូវពហុភាគីនិយមដ៏ពិតប្រាកដ រហូតដល់ពេលបច្ចុប្បន្នចិនបានចូលរួមក្នុងអង្គការអន្តរជាតិអន្តររដ្ឋាភិបាលដែលមានលក្ខណៈទូទៅ និងអនុសញ្ញាអន្តរជាតិនិងសេចក្តីព្រាងច្បាប់វិសោធនកម្មជាង ៦០០ ដើម្បីគាំទ្រតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ សំដៅរួមចំណែកដល់កិច្ចការអង្គការសហប្រជាជាតិ៕