លោក Wang Yi បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាន់ខ្ពស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី "ការអនុវត្តពហុភាគីនិយម កំណែទម្រង់ និងការកែលម្អអភិបាលកិច្ចសកល"

CRI, February 20, 2025
Size:

នៅថ្ងៃទី ១៨ ខែកុម្ភៈ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិនដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ក្រុមប្រឹក្សាសន្តិសុខបានបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់ស្តីពី "ការអនុវត្តពហុភាគីនិយម កំណែទម្រង់ និងការកែលម្អអភិបាលកិច្ច" ។ កិច្ចប្រជុំនេះដឹកនាំដោយលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានរាយការណ៍ពីស្ថានភាព អ្នកតំណាងជាន់ខ្ពស់ជាង ១០០ រូបមកពីប្រទេសជាច្រើន រួមទាំងសមាជិកក្រុមប្រឹក្សាសន្តិសុខនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាច្រើនផងដែរ 

លោក Wang Yi បានអធិប្បាយលម្អិតអំពីសំណើចំនួនបួនរបស់ភាគីចិន ៖ ប្រកាន់ខ្ជាប់នូវសមភាពអធិបតេយ្យភាព ប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ និងប្រកាន់ខ្ជាប់ទិសដៅសកម្មភាព  លោក Wang Yi បានសង្កត់ធ្ងន់ថា នៅពេលដែលអង្គការសហប្រជាជាតិឈានចូលដល់ខួប ៨០ ឆ្នាំ ប្រទេសចិនរីករាយរួមសហការជាមួយគ្រប់ភាគីក្នុងស្រូបយកប្រាជ្ញាពីប្រវត្តិសាស្ត្រ ចាប់ផ្តើមយុគសម័យថ្មីនៃពហុភាគីនិយម ដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែត្រឹមត្រូវនិងសមស្រប