ក្រសួងការបរទេសចិន៖ ការពារនិយមគ្មានច្រកចេញ សង្គ្រាមពាណិជ្ជកម្មនិង សង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ

CRI, February 20, 2025
Size:

      ថ្ងៃទី ១៨ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ទាក់ទិននឹងការផ្សាយដំណឹងថា លោកត្រាំប្រធានាធិបតីអាមេរិកលើកឡើងថា នឹងតំឡើងពន្ធគយចំពោះរថយន្តនាំចូលពីបរទេស លោក  Guo Jiakun ថ្លែងថា ភាគីចិនសម្គាល់ឃើញជានិច្ចកាលថា ការការពារនិយមគ្មានច្រកចេញ សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេដែលនេះបានក្លាយទៅជាមតិឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិរួចហើយ។ ភាគីអាមេរិកក៏ត្រូវតែយល់ដឹងថា អ្វីដែលសហគមន៍អន្តរជាតិត្រូវការនោះ មិនមែនការតំឡើងពន្ធគយនោះទេ តែគឺតាមរយៈការពិគ្រោះពិភាក្សាដោយស្មើភាព ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីដោះស្រាយក្តីកង្វល់របស់ខ្លួន។ ភាគីចិននឹងបន្តចាត់វិធានការចំបាច់ទាំងអស់ ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕