ពីការបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ដល់ខែមេសាឆ្នាំ២០២៤ ចំនួនអ្នកចូលរួមកីឡាព្រិលទឹកកករបស់ចិនបានឡើងដល់៣១៣លាននាក់ ដែលបានលេចចេញនិន្នាការ “អ្នកទេសចរតំបន់ខាងត្បូងទៅដើរលេងនៅតំបន់ខាងជើង” ។
នេះជាទិន្នន័យដែលលោក Wang Lei អគ្គលេខាធិការនៃគណៈប្រតិភូកីឡាចិនដែលចូលរួមការប្រកួតកីឡាអាស៊ីរដូវរងាក្រុង Harbin និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងកីឡារដូវរងានៃអគ្គនាយកដ្ឋានកីឡាជាតិបានប្រកាសខណៈពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ខែកុម្ភៈ ។ លោក Wang Lei បានថ្លែងថា បន្ទាប់ពីរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យ សមិទ្ធផលស្តីពីការជំរុញឱ្យមនុស្ស៣រយលាននាក់ចូលរួមកីឡាព្រិលទឹកកកត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ កីឡាព្រិលទឹកកកមានប្រសិទ្ធភាពយ៉ាងលេចធ្លោក្នុងការអភិវឌ្ឍនៅតំបន់ភាគខាងត្បូង ខាងលិចនិងខាងកើត អ្នកផងទាំងពួងសប្បាយខ្ញៀវខ្ញារក្នុងការចូលរួមកីឡាព្រិលទឹកកក ៕