នៅថ្ងៃទី ១២ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្នីសិទសារព័ត៌មានជាប្រចាំ ។ អ្នកយកព័ត៌មានបានសួរថា៖តាមសេចក្តីប្រកាសរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធបង្ហាញថា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈនេះតទៅ ក្រុមទេសចរណ៍នៃប្រទេសអាស៊ានអាចចូលដែននៅច្រកតំបន់ស៊ីសួងបាណានៃខេត្តយូណានដោយលើកលែងទិដ្ឋាការ ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?
លោក Guo Jiakun បានលើកឡើងថា វិធានការស្តីពីការផ្តល់ភាពងាយស្រួលដល់ការទៅមករវាងអ្នកដំណើរចំនួនជាង ១១០ ផ្នែក ការលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេសចំនួន ៣៨ និងការលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនរយៈពេល ២៤០ ម៉ោង ។ល។ អ្វីដែលគោលនយោបាយទាំងនេះបានឆ្លុះបញ្ចាំងនោះគឺ ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការអនុវត្តជាក់ស្តែងនូវការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាសកម្មភាពជាក់ស្តែងរបស់ចិនក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបែបបើកចំហផងដែរ ។ នៅពេលអនាគត ប្រទេសចិននឹងកែលម្អគោលនយោបាយឆ្លងដែនជាបន្តបន្ទាប់ ពង្រីកក្របខណ្ឌលើកលែងទិដ្ឋាការចំពោះប្រទេសកាន់តែច្រើនឡើងៗ ដើម្បីធ្វើឱ្យមិត្តភក្តិអន្តរជាតិកាន់តែច្រើនទទួលចំណាប់អារម្មណ៍ពីរូបភាពចិនដែលអាចជឿទុកចិត្តបាន គួរឱ្យស្រឡាញ់និងគួរឱ្យស្ងប់ស្ងែង ៕