ភាគីចិនសម្តែងការអរគុណដោយស្មោះចំពោះការសួរសុខទុក្ខរបស់ប្រទេសនិងអង្គការអន្តរជាតិជាច្រើនស្តីពីគ្រោះរញ្ជួយដីនៅស្រុងDingriភូមិភាគស្វយ័តXizang

CRI, February 17, 2025
Size:

ចាប់តាំងពីស្រុកDingri ក្រុងXigaze ភូមិភាគស្វយ័តXizangកើតមានគ្រោះរញ្ជួយដីកម្រិត៦.៨ រិច្ឆទ័រ នាថ្ងៃទី៧ ខែមករាមក ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានសម្តែងការសួរសុខទុក្ខចំពោះភាគីចិនតាមគ្រប់ទម្រង់។ថ្ងៃទី៨ ខែមករា លោកGuo Jiakunអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ភាគីចិនសូមថ្លែងអំណរគុណដោយស្មោះចំពោះករណីនេះ។

លោកGuoJiakunបានលើកឡើងថា គិតរហូតដល់វេលាម៉ោង១១ ថ្ងៃទី៨ ខែមករា អ្នកដឹកនាំនៃប្រទេសចំនួន២២ ដូចជា រុស្ស៊ី ប៉ាគីស្ថាន នេប៉ាល់ កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន វៀតណាម ម៉ាឡេស៊ី ម៉ាល់ឌីវ ជប៉ុន គុយបា វេណេហ្ស៊ុយអេឡា ស៊ែប៊ី បេឡារុស អេស្ប៉ាញ អ៊ីតាលី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី អូម៉ង់ ហ្គ្រើណាដ អែលសាល់វ៉ាឌ័រនិងអ៊ូសបេគីស្ថានជាដើម និងក្រសួងការបរទេសឥណ្ឌា ប្រេស្ស៊ីល អេស្ស៊ីប អេមីរ៉ាអារ៉ាប់រួម តួកគី បារ៉ែននិងអ៊ីរ៉ង់ជាដើម ព្រមទាំងលោកGuttersអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងលេខាធិការដ្ឋាននៃអង្គការសហប្រតិបត្តិការសៀងហៃជាដើមបានសម្តែងការសួរសុខទុក្ខចំពោះភាគីចិនតាមគ្រប់ទម្រង់៕