«សៀវភៅសម្រាប់សិក្សាគំនិតសំខាន់ៗរបស់លោកXiJinpingអគ្គលេខាធិការបក្សស្តីពីការពង្រឹងនិងកែលម្អការងារជនជាតិភាគតិច» ត្រូវបោះពុម្ពផ្សាយនិងចែកចាយ

CRI, February 17, 2025
Size:

      ពេលថ្មីៗកន្លងទៅនេះ «សៀវភៅសម្រាប់សិក្សាគំនិតសំខាន់ៗរបស់លោកXiJinpingអគ្គលេខាធិការបក្សស្តីពីការពង្រឹងនិងកែលម្អការងារជនជាតិភាគតិច»ដែលចងក្រងដោយក្រសួងការងាររណសិរ្សរួបរួមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈកម្មាធិការជាតិកិច្ចការជនជាតិភាគតិចនៃប្រទេសចិនត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយប្រជាជន និងទីភ្នាក់ងារបោះពុម្ពផ្សាយជនជាតិ ព្រមទាំងចែកចាយនៅទូទាំងប្រទេសចិន។

      ការបោះពុម្ពផ្សាយសៀវភៅនេះ វាមានអំណោយផលដល់សមាជិកបក្ស កម្មាភិបាលនិងមហាជនទាំងឡាយក្នុងការសិក្សាយ៉ាងស៊ីជម្រៅនូវ គំនិតសំខាន់ៗរបស់លោកXiJinpingអគ្គលេខាធិការបក្សស្តីពីការពង្រឹងនិងកែលម្អការងារជនជាតិភាគតិច ក៏ដូចជាទទួលបានឯកភាពខ្ពស់យ៉ាងមុតមាំចំពោះមាតុប្រទេសដ៏មហិមា ប្រជាជាតិចិនវប្បធម៌ចិន បក្សកុម្មុយនីស្តចិននិងសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន៕