ថ្ងៃទី ១០ ខែកុម្ភៈ រដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសន៍នៃប្រទេសចិនបានចេញផ្សាយសេចក្តីប្រកាសថា ចាប់ពីថ្ងៃនេះតទៅ អនុវត្តគោលនយោបាយស្តីពីការលើកលែងទិដ្ឋាការចំពោះ ក្រុមទេសចរណ៍នៃប្រទេសអាស៊ានដែលចូលមកតំបន់ស៊ីសួងបាណានៃខេត្តយូណាន ។ ក្រុមទេសចរណ៍នៃប្រទេសអាស៊ានទាំង១០ (លើសពីពីរនាក់)ដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ មីយាន់ម៉ានិងកម្ពុជាជាដើម ដែលកាន់លិខិតឆ្លងដែនធម្មតា និងតាមរយៈការរៀបចំនិងទទួលពីទីភ្នាក់ងារទេសចរក្នុងស្រុកចិន អាចចេញចូលដែនដោយលើកលែងទិដ្ឋាការតាមក្រុម នៅច្រកអាកាសយានដ្ឋានអន្តរជាតិហ្គាសានៃតំបន់ស៊ីសួងបាណា ច្រកផ្លូវដែកម៉ូហាន ច្រកផ្លូវហាយវេម៉ូហាន ក្របខណ្ឌសម្រាប់ធ្វើទេសចរណ៍នៅក្នុងតំបន់រដ្ឋបាលនៃបណ្ឌលស៊ីសួងបាណានៃខេត្តយូណាន ហើយអាចស្នាក់នៅមិនលើសពី៦ថ្ងៃ ៕