សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ

CRI, February 12, 2025
Size:

    នៅប៉ុន្មានថ្ងៃមុន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយ ១០ ភាគរយលើទំនិញចិនដែលនាំចេញទៅសហរដ្ឋអាមេរិកដោយយកបញ្ហាថ្នាំហ្វេនតានីលធ្វើជាលេស រីកឯភាគីចិនបានថ្លែងភ្លាមៗថា នឹងចាត់វិធានការតបតវិញដ៏ចាំបាច់ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួន  នៅថ្ងៃទី  ខែកុម្ភៈ វិធានការតបតវិញពាក់ព័ន្ធត្រូវបានអនុវត្ត ពោលគឺ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ ប្រទេសចិននឹងហូតពន្ធបន្ថែមលើទំនិញនាំចូលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក  ទន្ទឹមនឹងនេះ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO)រួចហើយ  មតិអន្តរជាតិសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិន គឺ សមស្របនឹងច្បាប់អន្តរជាតិនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានគោរពកិត្យានុភាពនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដែលមានសារសំខាន់ណាស់ចំពោះការគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី 

    ក្នុងនាមជាប្រទេសមានអធិបតេយ្យភាពមួយ ប្រទេសចិនមានសិទ្ធិអភិវឌ្ឍន៍ដ៏ស្របច្បាប់  សហរដ្ឋអាមេរិកបានធ្វើឱ្យវិបត្តិថ្នាំហ្វេនតានីលដែលបណ្តាលមកពីអសមត្ថភាពក្នុងការធ្វើអភិបាលកិច្ចក្នុងស្រុកផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ហើយបានយកកលល្បិចពន្ធគយធ្វើជាលេសដើម្បីផ្ទេរទំនាស់ក្នុងស្រុក ធាតុពិតគឺ ដាក់សម្ពាធយ៉ាងកម្រោលទៅលើសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសចិន  ភាគីអាមេរិកបានបង្ករឿងហេតុមុនគេ បន្ទាប់មកទើបភាគីចិនចិនបានចាត់វិធានការតបតវិញតាមផ្លូវច្បាប់ នេះគឺសមហេតុផល 

    "បើមើលពីក្បួនច្បាប់អន្តរជាតិអាចឃើញថា ប្រទេសចិននិងសហរដ្ឋអាមេរិកសុទ្ធតែជារដ្ឋសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ហើយគួរតែគោរពតាមច្បាប់កំណត់នៃអង្គការនេះ  អនុលោមតាម«អនុស្សរណៈយោគយល់នៃច្បាប់កំណត់និងនីតិវិធីរបស់អង្គការWTOស្តីពីការដោះស្រាយវិវាទ» ប្រទេសចិនមានសិទ្ធិក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អង្គការ WTO ព្រមទាំងអនុវត្តវិធានការតបតវិញពាក់ព័ន្ធ  ភាគីចិនធ្វើបែបនេះគឺជាការគាំពារច្បាប់កំណត់អន្តរជាតិយ៉ាងមុតមាំ ហើយក៏បានបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា អំណាចខ្លាំងមិនមែនជាសច្ចធម៌អន្តរជាតិទេ ច្បាប់កំណត់មិនអាចជាន់ឈ្លីបានឡើយ 

     បើមើលពីវិធានការជាក់ស្តែងអាចឃើញថា ដោយអនុលោមតាមច្បាប់និងការកំណត់ពាក់ព័ន្ធ ភាគីចិនបានកំណត់ជាក់លាក់ថា ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥តទៅ នឹងដំឡើងពន្ធគយចំនួន ១៥ ភាគរយលើទំនិញនាំចូលមួយចំនួនដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដូចជាធ្យូងថ្មនិងឧស្ម័នធម្មជាតិរាវជាដើម ហើយបានដំឡើងពន្ធគយចំនួន ១០ ភាគរយលើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តបំពាក់ម៉ាស៊ីនចំណុះធំនិងរថយន្តប្រភេទភីកកាប់  អ្នកវិភាគសម្គាល់ឃើញថា វិធានការតបតវិញរបស់ចិនបានឆ្លុះបញ្ចាំងពីលក្ខណៈឯកភាពនៃគោលការណ៍និងភាពរស់រវើកដែលប្រកបដោយភាពចំគោលដៅនិងប្រសិទ្ធភាព 

    ការពិតជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបញ្ជាក់ថា ការដែលសហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពន្ធគយទៅលើប្រទេសចិន ទីបំផុតអ្នកដែលត្រូវបង់តម្លៃនោះគឺសហរដ្ឋអាមេរិកខ្លួនឯង  តាមការគណនារបស់ធនាគារគំនិតអាមេរិកឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មក្នុងឆ្នាំ ២០១៨ បានបណ្តាលឱ្យអ្នកប្រើប្រាស់អាមេរិកទទួលបន្ទុកបន្ថែមចំនួនលើសពី  ម៉ឺនលាន ដុល្លារអាមេរិកនិងបាត់បង់ឱកាសការងារចំនួន ២៤ ម៉ឺន  ពាន់  បន្ទាប់ពីបានធ្វើអនុត្តរភាពខាងពាណិជ្ជកម្ម បិទខ្ទប់និងគាបសង្កត់ទៅលើប្រទេសចិន សហរដ្ឋអាមេរិកមិនត្រឹមតែមិនបានសម្រេចនូវការជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរកអាមេរិកវិញឬកាត់បន្ថយឱនភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានបន្ថែមដើមទុននៃប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ 

     ហេតុនេះហើយបានជា ប៉ុន្មានថ្ងៃជាប់មកនេះ ឥស្សរជនអន្តរជាតិដែលក្នុងនោះបូករួមទាំងថ្នាក់ដឹកនាំអឺរ៉ុបផងដែរបាននាំគ្នាព្រមានថា ការដែលសហរដ្ឋអាមេរិកបានបំផុសសង្គ្រាមពន្ធគយជុំថ្មីគឺជាទង្វើឆោតល្ងង់ណាស់ ។លោកស្រី Ursula vonder Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងកាលពីថ្ងៃទី  ខែកុម្ភៈថា ការដំឡើងពន្ធគយខ្ពស់នឹងបន្ថែមដើមទុនពាណិជ្ជកម្ម បំផ្លាញដល់ផលប្រយោជន៍របស់នយោជិកនិងអ្នកប្រើប្រាស់ ក៏ដូចជាបង្កបង្កើតភាពចលាចលខាងសេដ្ឋកិច្ចនិងធ្វើឱ្យអតិផរណាកើនឡើងយ៉ាងខ្លាំង វាមិនអាចទទួលបានផលប្រយោជន៍ណាមួយឡើយ  តាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិកឡើងកាន់មុខតំណែងបានរកឃើញថា ប្រជាជនអាមេរិកភាគច្រើនបានប្រឆាំងនឹងការអនុវត្តវិធានការដំឡើងពន្ធគយជុំថ្មី 

     និយាយរួមទៅ ធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ  សហរដ្ឋអាមេរិកគួរគិតពិចារណាពីសុខុមាលភាពនិងផលប្រយោជន៍របស់ប្រជាជន ឈ្វេងយល់ប្រកបដោយវិចារណញ្ញាណនូវធាតុពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ក៏ដូចជាប្រញាប់កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាព  បើពុំនោះសោត ការពិតជាក់ស្តែងក៏នឹងបង្ហាញម្តងទៀតថា សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះឡើយ