ថ្ងៃទី ៦ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩ ក្រុង Harbin ជិតនឹងចាប់ផ្តើមហើយ ។ ប្រទេសចិនស្វាគមន៍មិត្តភក្តិមកពីគ្រប់ប្រទេសឱ្យចូលរួមក្នុងមហោស្រពព្រិលទឹកកក ដើម្បីរឹតចំណងមិត្តភាពនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។
លោក Guo Jiakun បានថ្លែងថា នៅពីក្រោយ "ព្រិលទឹកកក"ដ៏ពេញនិយម គឺជាការអនុវត្តប្រកបដោយជោគជ័យនៃទស្សនៈ" ព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់ដែរ" ហើយក៏ជាការបង្ហាញយ៉ាងរស់រវើកនៃសក្តានុពលដ៏ខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ទិន្នន័យបានបង្ហាញថា ចំនួនអ្នកទេសចរដើរកម្សាន្តព្រិលទឹកកកនៅក្នុងប្រទេសចិនក្នុងអំឡុងរដូវកាលព្រិលទឹកកកឆ្នាំ២០២៣ ដល់ ២០២៤ បានកើនឡើងដល់ ៤៣០ លាននាក់ ហើយតាមការប៉ាន់ប្រមាណនឹងកើនឡើងដល់ ៥២០ លាននាក់ក្នុងអំឡុងរដូវកាលព្រិលទឹកកកឆ្នាំ ២០២៤ ដល់ ២០២៥ ជាមួយនឹងប្រាក់ចំណូលផ្នែកទេសចរណ៍លើសពី ៦៣០ ប៊ីលានយាន់ប្រាក់ចិន ។ ការណាត់ជួបព្រិលទឹកកកកំពុងទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗ នេះបានបង្ហាញថា "សេដ្ឋកិច្ចព្រិលទឹកកក" របស់ប្រទេសចិនក៏បានចាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារទេសចរណ៍ពិភពលោកផងដែរ៕