លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៥ ខែកុម្ភៈថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះករណីដ៏សែនអាក្រក់នៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនដែលបានកើតឡើងនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ានាពេលថ្មីៗនេះ ហើយភាគីចិនកំពុងខិតខំប្រឹងប្រែងពិភាក្សាជាមួយប្រទេសពាក់ព័ន្ធ ដើម្បីស្វែងរកមធ្យោបាយរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះវិធានការប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសពាក់ព័ន្ធ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសថៃ និងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដើម្បីការពារសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅក្រៅប្រទេស ក៏ដូចជាគាំពារសណ្តាប់ធ្នាប់ប្រក្រតីនៃការផ្លាស់ប្តូររវាងប្រជាជនប្រទេសចិន និងប្រទេសពាក់ព័ន្ធ៕