"ពន្លឺផ្កាយ ឡានឆាង-មេគង្គ" ចាប់ផ្តើមដំណើរពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន

lmcchina.org, February 11, 2025
Size:

ឆ្នាំ ២០២៥ គឺជាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដំបូងបន្ទាប់ពីពិធីបុណ្យពិធីបុណ្យចូលឆ្នាំប្រពៃណីចិនត្រូវបានដាក់បញ្ចូលដោយជោគជ័យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក។ ក្នុងគោលបំណងទទួលបន្ត និងផ្សព្វផ្សាយវប្បធម៌នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងជំរុញការផ្សព្វផ្សាយនៅក្រៅប្រទេស រថភ្លើងសញ្ញា "ពន្លឺផ្កាយ ឡានឆាង-មេគង្គ" ដែលជារថភ្លើងទេសចរណ៍ឆ្លងព្រំដែនដំបូងរបស់ប្រទេសចិន បានបើកដំណើរការក្រោមប្រធានបទពិសេស "ឆ្នាំដំបូងនៃការស្នើសុំបេតិកភណ្ឌវប្បធម៌អរូបី៖ ការជូនពរតាមពន្លឺផ្កាយ" ដែលបានផ្តល់ដល់ប្រជាជនចិន និងឡាវនូវបទពិសោធន៍ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។

ក្នុងដំណើរកម្សាន្តរយៈពេល ៧ ថ្ងៃ និង ៨ យប់ រថភ្លើងសញ្ញា "ពន្លឺផ្កាយ ឡានឆាង-មេគង្គ" បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវសកម្មភាព "ជូនពរឆ្នាំថ្មីតាមពន្លឺផ្កាយ" ដែលមានភាពកក់ក្តៅ និងអត្ថន័យជ្រាលជ្រៅ។ បុគ្គលិកការងារបានអញ្ជើញអ្នកដំណើរយ៉ាងមានភាពរាក់ទាក់កក់ក្តៅ ឱ្យសរសេរពាក្យជូនពរឆ្នាំថ្មីជាមួយគ្នា។ អ្នកដំណើរបានប្រើជក់ទៅជ្រលក់ទឹកខ្មៅ រួចសរសេរជាអក្សរចិនថា "" ដើម្បីសម្តែងនូវការជូនពរដ៏ល្អបវរ។ នៅពេលដែលរថភ្លើងមកដល់ស្ថានីយហ្លួងប្រាបាងនៃប្រទេសឡាវ អ្នកដំណើរនៅលើរថភ្លើងបានយកអក្សរ ""  ដែលពួកគេបានសរសេរនោះ ជូនដល់ប្រជាជនឡាវដែលមកទទួលស្វាគមន៍ពួកគេ។

ដើម្បីឱ្យអ្នកដំណើរអាចទទួលអារម្មណ៍ពីភាពទាក់ទាញពិសេសនៃវប្បធម៌ប្រពៃណីចិន រថភ្លើងសញ្ញា  "ពន្លឺផ្កាយ ឡានឆាង-មេគង្គ" បានអញ្ជើញអ្នកបន្តវេនសិប្បកម្មសូនរូបម្សៅមីដែលជាបេតិកភណ្ឌវប្បធម៌អរូបី មកបង្រៀនអ្នកដំណើរពីរបៀបសូនរូបម្សៅមីនៅលើរថភ្លើង ដើម្បីធ្វើឱ្យអ្នកដំណើរទទួលអារម្មណ៍ថាកំពុងធ្វើដំណើរនៅក្នុងសារមន្ទីរសិល្បៈបេតិកភណ្ឌវប្បធម៌អរូបីចល័ត។