ធនាគារកណ្តាលចិន និងឥណ្ឌូណេស៊ី បន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុកទ្វេភាគី

CRI, February 10, 2025
Size:

អ្នកសារព័ត៌មានទទួលបានដំណឹងពីធនាគារប្រជាជនចិនកាលពីថ្ងៃទី ៧ ខែកុម្ភៈថា ពេលថ្មីៗនេះ ធនាគារប្រជាជនចិននិងធនាគារឥណ្ឌូណេស៊ីបានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុកទ្វេភាគីជាមួយនឹងទំហំប្តូរ ៤០០ ប៊ីលានយាន់ប្រាក់ចិន / ៨៧៨ ទ្រីលានរូពៀរបស់ឥណ្ឌូណេស៊ី។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៥ ឆ្នាំ ហើយអាចបន្តសុពលភាពបន្ទាប់ពីភាគីទាំងពីរឯកភាពគ្នា។

ធនាគារប្រជាជនចិនបានថ្លែងថា ការបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុករវាងភាគីទាំងពីរនឹងជួយធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែករូបិយប័ណ្ណ និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ក៏ដូចជាបានផ្តល់ភាពងាយស្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ៕