លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn នាយករដ្ឋមន្រ្តីថៃ

CRI, February 10, 2025
Size:

រសៀលថ្ងៃទី  ខែកុម្ភៈ លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn  នាយករដ្ឋមន្រ្តីថៃដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។

លោក Li Qiang បានថ្លែងថា ឆ្នាំនេះគឺជាខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងថៃ ភាគីទាំងពីរគួរតែរួមគ្នារៀបចំឱ្យបានល្អនូវសកម្មភាពមួយចំនួន ដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ជំរុញឱ្យចំណងមិត្តភាពរវាងចិននិងថៃអាចបន្តវេនពីមួយជំនាន់ទៅមួយជំនាន់   ប្រទេសចិនលើកទឹកចិត្តឱ្យសហគ្រាសកាន់តែច្រើនទៅធ្វើការវិនិយោគនៅប្រទេសថៃ ស្វែងរកសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យងើបឡើងថ្មីដូចជា រថយន្តដើរដោយថាមពលថ្មី បញ្ញសិប្បនិម្មិត  និងសេដ្ឋកិច្ចឌីជីថលជាដើម បំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួន  ភាគីទាំងពីរគួរបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការអនុវត្តច្បាប់និងសន្តិសុខរវាងប្រទេសទាំងពីរ ដើម្បីបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែន។

ជាការឆ្លើយតប លោកស្រី Paetongtarn បានថ្លែងថា ភាគីថៃប្រកាន់ខ្ជាប់មិនងាករេនូគោលនយោបាយចិនតែមួយ សង្ឃឹមថា ចាត់ទុកខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះជាឱកាសមួយ ដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”  ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនារវាងថៃនិងចិន  ភាគីថៃរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងប្រទេសជិតខាង ដើម្បីបង្ក្រាបយ៉ាងម៉ឺងម៉ាត់លើបទឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញនិងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ធ្វើឱ្យភ្ញៀវទេសចរចិនអាចទុកចិត្តបាន