សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្លែងថា នឹងវាយបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍និងការជួញដូរមនុស្ស

CRI, February 8, 2025
Size:

ក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍កម្ពុជាដែលបើកធ្វើនៅរសៀលថ្ងៃទី៦ខែកុម្ភៈតាមម៉ោងក្នុងតំបន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទាមទារឱ្យក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វាយបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីសុវត្ថិភាពបណ្តាញអ៊ីនធើណេត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា នឹងបង្កើតគណៈកម្មាធិការដែលមាននាយករដ្ឋមន្រ្តីនិងឧបនាយករដ្ឋមន្រ្តីចូលរួមដើម្បីវាយបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះការជួញដូរមនុស្ស ៕