ទំហំពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនលើសពី១ទ្រីលានដុល្លារអាមេរិកជាលើកដំបូង ដោយបង្ហាញពីសក្តានុពលខ្លាំងបង្គួរ

CRI, February 7, 2025
Size:

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ឆ្នាំ២០២៤ ទំហំនាំចូលនាំចេញនៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនគឺ៧.៥ទ្រីលានដុល្លារអាមេរិក កើនឡើង១៤.៤%បើប្រៀធៀបនឹងឆ្នាំ២០២៣ ដែលទំហំនេះបានបង្កើតកម្រិតខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ។ក្នុងនោះ ការនាំចេញនិងនាំចូលវិស័យសេវាកម្មបានកើនឡើង១៨.២%និង១១.៨%ដោយឡែកពីគ្នា។

នេះជាលើកដំបូងដែលទំហំពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានឈានដល់១ទ្រីលានដុល្លារអាមេរិក។លោកLiJunប្រធានវិទ្យាស្ថានពាណិជ្ជកម្មសេវាកម្មនៃបណ្ឌិត្យសភាសិក្សាស្រាវជ្រាវពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅឆ្នាំ២០២៤ ក្រោមនិន្នាការសកលឌីជីថលូបនីយកម្ម ភាពវៃឆ្លាតនិងការអភិវឌ្ឍបៃតង ទំហំពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានបន្តពង្រីកជាបន្តបន្ទាប់ រចនាសម្ព័ន្ធត្រូវបានបន្តធ្វើឱ្យប្រសើរ សមត្ថភាពប្រកួតប្រជែងអន្តរជាតិត្រូវបានលើកកម្ពស់ជាលំដាប់ ដែលបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ខ្លាំងបង្គួរ៕