ពេលថ្មីៗកន្លងទៅនេះ ទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយរបស់ប្រទេសចិនបានបង្ហាញថា នៅឆ្នាំ ២០២៤ ការនាំចេញរបស់ប្រទេសចិនទៅកាន់ប្រទេសនិងតំបន់ជាង ១៦០ បានកើនឡើង ជាមួយនឹងទំហំលើសពី ២៥ ទ្រីលានយាន់ប្រាក់ចិន ដោយរក្សាបាននូវកំណើនរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ។
ស្ថិតិបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសដែលចូលរួម“ខ្សែក្រវាត់និងផ្លូវ” បានកើនឡើង ៩.៦% ការនាំចេញទៅកាន់អាស៊ានកើនឡើង ១៣.៤% ហើយការនាំចេញទៅកាន់ទីផ្សារប្រពៃណីដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏កើនឡើងផងដែរ ។
ការវិភាគបង្ហាញថា ទោះបីជាមានការកើនឡើងនៃបញ្ហាប្រឈមពីបរិយាកាសខាងក្រៅ និងភាពមិនប្រាកដប្រជាក៏ដោយ ក៏ការនាំចេញរបស់ប្រទេសចិនមានលក្ខណៈពិសេសដូចជាប្រភេទទំនិញពេញលេញ និងទីផ្សារចម្រុះ និងមានស្ថិរភាពជាដើម ហើយនឹងបន្តបង្ហាញពីភាពធន់ និងភាពរឹងមាំតទៅទៀត ៕