តាមស្ថិតិបូកសរុបនៃអគ្គរដ្ឋបាលគយចិនបានឱ្យដឹងថា ឆ្នាំ២០២៤ ទំហំនាំចេញនាំចូលនៃតំបន់ភាគឦសានប្រទេសចិនមានដល់ទៅ ១,២៥ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង១,៦% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ទំហំសរុបបន្តបង្កើតកម្រិតខ្ពស់ជាថ្មីម្តងទៀត។
នៅឆ្នាំ២០២៤ ឧត្តមភាពនៃឧស្សាហកម្មនៅតំបន់ឧស្សាហកម្មនៃតំបន់ភាគឦសានប្រទេសចិនបន្តដើរតួនាទីបន្ថែមទៀត ខណៈឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកកក៏កើនឡើងយ៉ាងខ្លាំង ក្រៅពីនេះ ការនាំចេញស្បែកជើងស្គី សម្លៀកបំពាក់និងក្តាជិះស្គីទៅកាន់អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់បានកើនឡើងទ្វេដងទៀតផង។
ពាណិជ្ជកម្មអន្តរជាតិនៅឆ្នាំ២០២៤ របស់ប្រទេសចិនបានសម្រេចគោលដៅ មិនថាតំបន់ភាគខាងកើត ភាគកណ្តាល ភាគខាងលិច ឬភាគឦសាន ទំហំនាំចេញនាំចូលសុទ្ធតែកើនឡើង៕