ថ្ងៃទី ៣ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើសារទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនីស្តវៀតណាម ។ សារអបអរសាទរបានថ្លែងថា៖
ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនីស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមសម្រេចបាននូវការបង្រួបបង្រួមជាតិនិងរំដោះជាតិប្រកបដោយជោគជ័យ ព្រមទាំងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យក្នុងការកសាងនិងកំណែទម្រង់សង្គមនិយម ។ បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដែលដឹកនាំដោយលោក តូ ឡឹមអគ្គលេខាធិកា បក្សនិងប្រជាជនវៀតណាមកំពុងខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅនិងភារកិច្ចនានាដែលលើកឡើងដោយសមាជាបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ និងកំពុងឆ្ពោះទៅរកគោលដៅសតវត្សន៍ចំនួនពីរនៃការកសាងបក្សនិងការកសាងប្រទេស ដើម្បីស្វាគមន៍សមាជាបក្សកុម្មុយនីស្តវៀតណាមលើកទី ១៤ ធ្វើឡើងដោយជោគជ័យ ។ យើងជឿជាក់ថា គោលដៅរបស់ប្រជាជនវៀតណាមមុខជានឹងអាចសម្រេចបាន!