ភាពធន់និងសក្តានុពលរបស់សេដ្ឋកិច្ចចិនជំរុញឱ្យសេដ្ឋកិច្ចពិភពលោកទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព

CRI, January 27, 2025
Size:

តួលេខនេះបានបង្ហាញពីភាពធន់និងសក្តានុពលរបស់សេដ្ឋកិច្ចចិន ។” កាលពីថ្ងៃទី១៧ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសពីទិន្នន័យដំណើរការនៃសេដ្ឋកិច្ចជាតិចិននៅឆ្នាំ២០២៤ លោកស្រី Zhu Chengyi អគ្គនាយិកាប្រចាំតំបន់ចិននៃក្រុមហ៊ុន Dowអាមេរិកបានថ្លែងដូចពោលខាងលើនេះ  តាមការគណនាបឋមឱ្យដឹងថា នៅឆ្នាំ២០២៤ GDP របស់ចិនបានឡើងដល់ជិត១៣៥ទ្រីលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ បានកើនឡើង៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន  ប្រព័ន្ធសារព័ត៌មានបរទេសបាននាំគ្នាវាយតម្លៃសមិទ្ធផលនេះដោយប្រើពាក្យ “លើសពីការប៉ាន់ប្រមាណ” 

រំលឹកឡើងវិញពីឆ្នាំ២០២៤ តើសេដ្ឋកិច្ចចិនគឺមានភាពយ៉ាងណា?តាមការគណនា ចិនបានផលិតរថយន្តចំនួនជាង៨ម៉ឺនគ្រឿង ទូរស័ព្ទដៃវៃឆ្លាតចំនួន៣លាន៤សែន និងដឹកជញ្ជូនបញ្ញើឆាប់រហ័សលើសពី៤៧០លានអីវ៉ាន់ជារៀងរាល់ថ្ងៃ ។ បើមើលពីទ្រង់ទ្រាយ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ បានកើនឡើង៥,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ការវិនិយោគលើអចលនាទ្រព្យបានកើនឡើង៣,២ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣ ទ្រង់ទ្រាយនៃពាណិជ្ជកម្មជាមួយបរទេសបានបំបែកកំណត់ត្រាថ្មី ។ល។ បើនិយាយជាទូទៅ សេដ្ឋកិច្ចចិននៅឆ្នាំ២០២៤បានដំណើរការដោយនឹងនរជាទូទៅ និងទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាព ដែលសម្រេចបាននូវគោលដៅសំខាន់ៗពេញមួយឆ្នាំដោយរលូន 

អ៊ីចឹង តើសេដ្ឋកិច្ចចិនបានដំណើរការប្រកបដោយស្ថិរភាពតាមរបៀបណា?ហើយទទួលការអភិវឌ្ឍតាមរបៀបណា?

បើមើលពីផ្ទៃខាងក្រៅ ចាប់ពីឆ្នាំ២០២៤មក កំណើនសេដ្ឋកិច្ចពិភពលោកមានកម្លាំងចលករទន់ខ្សោយបង្គួរ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានភាពកាន់តែតានតឹងការពារនិយមខាងពាណិជ្ជកម្មក៏មានភាពកាន់តែធ្ងន់ធ្ងរដែរ ដែលនាំមកនូវភាពមិនប្រាកដប្រជាយ៉ាងខ្លាំងដល់ពាណិជ្ជកម្មពិភពលោក  ប៉ុន្តែ ដោយពឹងផ្អែកទៅលើភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ខ្លាំងក្លានិងគោលនយោបាយបើកទូលាយចំពោះបរទេសមួយចំនួន ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសនានា ដើម្បីទប់ទល់នឹងហានិភ័យមកពីខាងក្រៅ នេះមិនត្រឹមតែបានជំរុញការអភិវឌ្ឍនៃពាណិជ្ជកម្មជាមួយបរទេសប៉ុណ្ណោះទេ ថែមទាំងក៏ចែករំលែកឱកាសនៃទីផ្សារដ៏ធំធេងរបស់ចិនជាមួយពិភពលោកជាបន្តបន្ទាប់ដែរ 

បើមើលពីផ្ទៃក្នុង ប្រឈមមុខនឹងភាពមិនគ្រប់គ្រាន់នៃតម្រូវការក្នុងស្រុក ប្រទេសចិនបានបង្កើនកម្លាំងពង្រីកតម្រូវការផ្ទៃក្នុងនិងជំរុញការប្រើប្រាស់ ព្រមពេលជាមួយគ្នានេះ បានអនុវត្តគោលនយោបាយចម្រុះ ជំរុញឱ្យក្រុមមនុស្សចំណូលទាបនិងមធ្យមបង្កើនចំណូលដើម្បីបំផុសកម្លាំងរស់រវើកនៃការប្រើប្រាស់ 

គឺដោយសារបានអនុវត្តគោលនយោបាយ ប្រកបដោយស្ថិរភាពមួយចំនួននេះ បរិមាណកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំ២០២៤គឺត្រូវជាបរិមាណសេដ្ឋកិច្ចសរុបក្នុងមួយឆ្នាំរបស់ប្រទេសចំណូលមធ្យមមួយ ដែលនៅតែជាប្រភពនៃកម្លាំងចលករធំបំផុតនៃកំណើនសេដ្ឋកិច្ចសកលដដែល  នេះគឺទទួលបានដោយមិនងាយទេនៅទូទាំងពិភពលោក  បច្ចុប្បន្ននេះ ប្រព័ន្ធសារព័ត៌មានបរទេសកំពុងនាំគ្នាយកចិត្តទុកដាក់លើសេដ្ឋកិច្ចចិននៅដើមឆ្នាំ២០២៥ ដោយយល់ឃើញថា តំបន់ជាច្រើនរបស់ចិនកំណត់គោលដៅសេដ្ឋកិច្ចប្រកបដោយសុទិដ្ឋិនិយម វានឹងនាំមកនូវដំណឹងល្អដល់សេដ្ឋកិច្ចចិននិងសេដ្ឋកិច្ចសកលនៅឆ្នាំថ្មី 

ឈរលើមូលដ្ឋានប្រកបដោយស្ថិរភាព ចិនក៏បានបង្កើតកម្លាំងចលកររីកចម្រើនជាបន្តបន្ទាប់ដែរ  ឧទាហរណ៍ដូចជា នៅឆ្នាំ២០២៤ ល្បឿនកំណើននៃតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាល បច្ចេកវិទ្យាខ្ពស់គឺលឿនជាងឧស្សាហកម្មធុនធំនិងមធ្យមចំនួន៣,១ភាគរយ ល្បឿនកំណើននៃការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់គឺខ្ពស់ជាងការវិនិយោគលើអចលនាទ្រព្យទាំងមូលចំនួន៤,៨ភាគរយ  ប្រការទាំងនេះសុទ្ធតែបង្ហាញថា ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង  កម្លាំងចលករថ្មីកំពុងក្លាយជានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយកម្លាំងចលករប្រពៃណីក៏កំពុងត្រូវលើកកម្ពស់លំដាប់ថ្នាក់ផងដែរ 

តាមការពិត ស្ថិរភាពនៃសេដ្ឋកិច្ចចិនបានជំរុញស្ថិរភាពនៃពិភពលោក ហើយភាពរីកចម្រើននៃសេដ្ឋកិច្ចចិនក៏ជាភាពរីកចម្រើននៃពិភពលោកផងដែរ  ទន្ទឹមនឹងចិនអនុវត្តជាក់ស្តែងនូវការរៀបចំចាត់តាំងពាក់ព័ន្ធនៃសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមជាបន្តបន្ទាប់ និងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ វានឹងផ្តល់ការគាំទ្រកាន់តែខ្លាំងក្លាដល់ការដំណើរការប្រកបដោយស្ថិរភាពនិងការងើបឡើងវិញជាបន្តបន្ទាប់នៃសេដ្ឋកិច្ចចិន