កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតទូទាំងប្រទេសចិនបានបើកធ្វើនៅថ្ងៃទី២៤ខែមករា លោកWangXiaohongលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
លោកWangXiaohongបានសង្កត់ធ្ងន់ថា ត្រូវរៀនសូត្រនិងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinpingនិងការសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្ស អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវច្បាប់ប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេត ដើម្បីជំរុញយ៉ាងស៊ីជម្រៅនូវការប្រយុទ្ធប្រឆាំងបទបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេតដោយការប្តេជ្ញាចិត្តនិងកម្លាំងកាន់តែខ្លាំង ទប់ស្កាត់យ៉ាងដាច់ខាតនូវនិន្នាការកើនឡើងនៃបទល្មើសបោកបញ្ឆោតតាមគមនាគមន៍និងតាមបណ្តាញអ៊ីនធើណេត ក៏ដូចជាការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ពលរដ្ឋចិនជាដាច់ខាត៕